وَمَا كُنتَ بِجَانِبِ ٱلطُّورِ إِذْ نَادَيْنَا وَلَٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّآ أَتَىٰهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
Khmer Translation - Rowwad Translation Centerហើយអ្នកក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងស្រែកហៅ(ព្យាការីមូសា)នោះ។ ក៏ប៉ុន្តែ (យើងបញ្ជូនអ្នកធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយដែលគ្មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។
Khmer Translation - Islamic Community Development Associationហើយអ្នក(មូហាំម៉ាត់)មិនបាននៅក្បែរភ្នំតួរនោះទេនៅ ពេលដែលយើងបានស្រែកហៅ(មូសា)នោះ។ ប៉ុន្ដែដោយក្ដីមេត្ដា ករុណាពីម្ចាស់របស់អ្នក (ទ្រង់បានតែងតាំងអ្នកជាអ្នកនាំសារ) ដើម្បីដាស់តឿនព្រមានដល់ក្រុមដែលគ្មានអ្នកដាស់តឿនណាម្នាក់ ទៅដល់ពួកគេកាលពីមុនអ្នក។ សង្ឃឹមថា ពួកគេនឹកឃើញ។