إِنَّ فِرْعَوْنَ عَلَا فِى ٱلْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًا يَسْتَضْعِفُ طَآئِفَةً مِّنْهُمْ يُذَبِّحُ أَبْنَآءَهُمْ وَيَسْتَحْىِۦ نِسَآءَهُمْ إِنَّهُۥ كَانَ مِنَ ٱلْمُفْسِدِينَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ហ្វៀរអោនគឺជាអ្នកដែលក្រអឺតក្រទមនៅលើទឹកដី(អេហ្ស៊ីប) ហើយគេបានធ្វើឱ្យអ្នកដែលនៅទីនោះបែកបាក់ជាក្រុមៗ។ គេជិះជាន់ធ្វើបាបក្រុមមួយក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)ដោយសម្លាប់កូនប្រុសៗរបស់ពួកគេ ហើយទុកជីវិតឱ្យកូនស្រីៗរបស់ពួកគេ។ ពិតប្រាកដណាស់ រូបគេស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលបានប្រអឺតក្រទម នៅលើទឹកដី(អេហ្ស៊ីប)នេះ។ ហើយគេបានធ្វើឱ្យអ្នកដែលរស់នៅ ទីនោះបែកបាក់ជាក្រុមៗដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុង ចំណោមពួកគេ(អំបូរអ៊ីស្រាអែល)យ៉ាងខ្លាំង ដោយគេសម្លាប់កូន ប្រុសរបស់ពួកគេ ហើយទុកកូនស្រីរបស់ពួកគេ។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។