caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Qasas វាក្យខណ្ឌ 25

ម៉ាកកah · revelation order 49 · 28:25

فَجَآءَتْهُ إِحْدَىٰهُمَا تَمْشِى عَلَى ٱسْتِحْيَآءٍ قَالَتْ إِنَّ أَبِى يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا فَلَمَّا جَآءَهُۥ وَقَصَّ عَلَيْهِ ٱلْقَصَصَ قَالَ لَا تَخَفْ نَجَوْتَ مِنَ ٱلْقَوْمِ ٱلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerពេលនោះ ស្រ្តីម្នាក់ក្នុងចំណោមអ្នកទាំងពីរក៏បានដើរមកជួបនឹងព្យាការីមូសាដោយភាពអៀនខ្មាស។ នាងនិយាយថា៖ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំគាត់អញ្ជើញអ្នក(ទៅជួបគាត់)ដើម្បីផ្តល់ថ្លៃឈ្នួលដល់អ្នកចំពោះការដែលអ្នកបានឱ្យទឹកដល់សត្វរបស់ពួកយើងផឹក។ នៅពេលដែលព្យាការីមូសាបានទៅជួបគាត់ ហើយបានរៀបរាប់ពីដំណើររឿងប្រាប់ដល់គាត់ គាត់ក៏ពោលថា៖ សូមអ្នកកុំខ្លាច! អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។
Khmer Translation - Islamic Community Development Associationហើយនារីម្នាក់ក្នុងចំណោមគេទាំងពីរបានមកជួបគាត់ ដោយដើរយ៉ាងអៀនខ្មាស់ នាងក៏បាននិយាយថាៈ ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំអញ្ជើញអ្នកទៅដើម្បីគាត់នឹងឱ្យថ្លៃឈ្នួលដល់អ្នកដែល អ្នកបានដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកនោះ។ នៅពេលដែល មូសាបានទៅជួបគាត់ ហើយមូសាបាននិយាយរឿង(ការតាមចាប់ ខ្លួនរបស់ហ្វៀរអោន)ប្រាប់គាត់ គាត់ក៏បាននិយាយថាៈ សូមអ្នក កុំខ្លាច អ្នកបានរួចផុតពីក្រុមដែលបំពានហើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70