قِيلَ لَهَا ٱدْخُلِى ٱلصَّرْحَ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَن سَاقَيْهَا قَالَ إِنَّهُۥ صَرْحٌ مُّمَرَّدٌ مِّن قَوَارِيرَ قَالَتْ رَبِّ إِنِّى ظَلَمْتُ نَفْسِى وَأَسْلَمْتُ مَعَ سُلَيْمَٰنَ لِلَّهِ رَبِّ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerមានគេនិយាយទៅកាន់ព្រះនាងថា៖ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះចុះ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់គិតស្មានថាវាជាទឹក រួចទ្រង់ក៏បានសើយសំពត់របស់ទ្រង់ត្រឹមស្មងជើងរបស់ទ្រង់(ដើម្បីកុំឲ្យទទឹក)។ គាត់(ព្យាការីស៊ូឡៃម៉ាន)ក៏បាននិយាយថា៖ តាមពិត វាជាវិមានមួយដែលក្រាលដោយកញ្ចក់ដែលមានទឹកនៅពីក្រោម។ ពេលនោះ ព្រះនាងក៏បានមានបន្ទូលថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯង ហើយខ្ញុំសូមប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃពិភពទាំងអស់។
Khmer Translation - Islamic Community Development Associationមានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។