إِنَّ ٱلَّذِينَ لَا يُؤْمِنُونَ بِٱلْـَٔاخِرَةِ زَيَّنَّا لَهُمْ أَعْمَٰلَهُمْ فَهُمْ يَعْمَهُونَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើងបានតុបតែងដល់ពួកគេនូវទង្វើរបស់ពួកគេ។ ជាការពិតណាស់ ពួកគេមានភាពស្រពេចស្រពិល។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើង បានលំអសម្រាប់ពួកគេនូវអំពើ(អាក្រក់)របស់ពួកគេ។ ហើយ ពួកគេនឹងវងេ្វងជារៀងរហូត។