وَقَالُوا۟ مَالِ هَٰذَا ٱلرَّسُولِ يَأْكُلُ ٱلطَّعَامَ وَيَمْشِى فِى ٱلْأَسْوَاقِ لَوْلَآ أُنزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُۥ نَذِيرًا
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាអ្នកនាំសារ(របស់អល់ឡោះ)រូបនេះ ចេះទទួលទានអាហារ និងចេះដើរផ្សារ(ដូចពួកយើងដែរ)ទៅវិញ? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកកាន់គាត់ដើម្បីឱ្យម៉ាឡាអ៊ីកាត់នោះក្លាយជាអ្នកដាស់តឿនព្រមានជាមួយគាត់ទៅ?
Khmer Translation - Islamic Community Development Associationហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាអ្នកនាំសារ នេះចេះទទួលទានចំណីអាហារ និងដើរតាមផ្សារ(ដូចយើងដែរ)? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបឱ្យគាត់ ដើម្បីធ្វើជា អ្នកព្រមានដាស់តឿន(មនុស្សលោក)ជាមួយគាត់?