وَٱلَّذِينَ يَرْمُونَ أَزْوَٰجَهُمْ وَلَمْ يَكُن لَّهُمْ شُهَدَآءُ إِلَّآ أَنفُسُهُمْ فَشَهَٰدَةُ أَحَدِهِمْ أَرْبَعُ شَهَٰدَٰتٍۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ
Khmer Translation - Rowwad Translation Centerហើយអ្នកដែលបានចោទប្រកាន់ភរិយារបស់ខ្លួន(ថាបានប្រព្រឹត្តហ្ស៊ីណា) តែពួកគេពុំមានសាក្សីណាក្រៅពីខ្លួនឯងទេនោះ ចូរឱ្យពួកគេម្នាក់ៗស្បថចំពោះអល់ឡោះចំនួនបួនដងថា៖ ពិតប្រាកដណាស់ រូបគេ(ស្វាមី)ពិតជាស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់។
Khmer Translation - Islamic Community Development Associationហើយពួកដែលចោទប្រកាន់ភរិយារបស់ពួកគេ(ថាបាន ហ្ស៊ីណា) តែពួកគេគ្មានសាក្សីណាក្រៅពីខ្លួនឯងនោះ ចូរឱ្យពួកគេ ម្នាក់ៗស្បថនឹងអល់ឡោះចំនួនបួនដងថាៈ ប្រាកដណាស់ គេពិតជា ស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវ។