caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Noor វាក្យខណ្ឌ 21

ម៉ាឌីណah · revelation order 102 · 24:21

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّبِعُوا۟ خُطُوَٰتِ ٱلشَّيْطَٰنِ وَمَن يَتَّبِعْ خُطُوَٰتِ ٱلشَّيْطَٰنِ فَإِنَّهُۥ يَأْمُرُ بِٱلْفَحْشَآءِ وَٱلْمُنكَرِ وَلَوْلَا فَضْلُ ٱللَّهِ عَلَيْكُمْ وَرَحْمَتُهُۥ مَا زَكَىٰ مِنكُم مِّنْ أَحَدٍ أَبَدًا وَلَٰكِنَّ ٱللَّهَ يُزَكِّى مَن يَشَآءُ وَٱللَّهُ سَمِيعٌ عَلِيمٌ

Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំដើរតាមជំហានទាំងឡាយរបស់ស្ហៃតន។ ជនណាហើយដែលដើរតាមជំហានទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ និងអំពើអាក្រក់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទេនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)ជាដាច់ខាត ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដើរតាមមាគ៌ា របស់ស្ហៃតន។ ហើយអ្នកណាដែលដើរតាមមាគ៌ារបស់ស្ហៃតន គឺ ពិតប្រាកដណាស់ វានឹងប្រើឱ្យប្រព្រឹត្ដអំពើអសីលធម៌និងប្រការ អាក្រក់ផេ្សងៗ។ ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់ អល់ឡោះនិងក្ដីមេត្ដាករុណារបស់ទ្រង់ទេនោះ គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកអ្នកបានជ្រះស្អាត(ពីអំពើបាប)ឡើយ។ ប៉ុន្ដែ អល់ឡោះនឹងជម្រះ(បាបកម្ម)ចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយអល់ឡោះមហាឮ មហាដឹង។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70