لَعَلِّىٓ أَعْمَلُ صَٰلِحًا فِيمَا تَرَكْتُ كَلَّآ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَا وَمِن وَرَآئِهِم بَرْزَخٌ إِلَىٰ يَوْمِ يُبْعَثُونَ
Khmer Translation - Rowwad Translation Centerដើម្បីឲ្យខ្ញុំបានសាងទង្វើកុសលវិញចំពោះអ្វីដែលខ្ញុំបានបោះបង់(កាលពីមុន)។ មិនដូច្នោះឡើយ! តាមពិត វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយ(ទទេៗ)ប៉ុណ្ណោះ។ ហើយនៅពីក្រោយពួកគេ គឺមានជញ្ជាំងខណ្ឌចែក(រវាងលោកិយ និងបរលោក) រហូតដល់ថ្ងៃដែលពួកគេត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ។
Khmer Translation - Islamic Community Development Associationដើម្បីខ្ញុំនឹងសាងអំពើល្អចំពោះអ្វីដែលខ្ញុំបានបោះបង់ ចោលកន្លងមក។ មិនដូច្នោះទេ. ពិតប្រាកដណាស់ វាគ្រាន់តែជា ពាក្យសំដីដែលគេនិយាយទទេៗតែប៉ុណ្ណោះ។ ហើយនៅខាងមុខ ពួកគេមានជញ្ជាំង(ឃាំងពួកគេមិនឱ្យត្រឡប់ទៅលោកិយវិញ) រហូតដល់ថ្ងៃដែលពួកគេត្រូវគេធ្វើឱ្យរស់ឡើងវិញ។