caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hajj វាក្យខណ្ឌ 65

ម៉ាឌីណah · revelation order 103 · 22:65

أَلَمْ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِى ٱلْأَرْضِ وَٱلْفُلْكَ تَجْرِى فِى ٱلْبَحْرِ بِأَمْرِهِۦ وَيُمْسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلْأَرْضِ إِلَّا بِإِذْنِهِۦٓ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٌ رَّحِيمٌ

Khmer Translation - Rowwad Translation Centerតើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវអ្វីៗដែលមាននៅលើផែនដី ហើយនិងសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ ហើយទ្រង់ទប់មេឃមិនឱ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់នោះ? ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationតើអ្នកមិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បានបង្កើតអ្វីដែលមាននៅលើផែនដី និង(បានបង្កើត)ឱ្យមានសំពៅ ដើម្បីធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់ជាប្រយោជន៍ សម្រាប់ពួកអ្នក។ ហើយទ្រង់ទប់មេឃដើម្បីកុំឱ្យវាបាក់ធ្លាក់មកលើ ផែនដី លើកលែងតែមានការអនុញ្ញាតពីទ្រង់នោះ? ពិតប្រាកដ ណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះ មនុស្សលោក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70