وَيَسْتَعْجِلُونَكَ بِٱلْعَذَابِ وَلَن يُخْلِفَ ٱللَّهُ وَعْدَهُۥ وَإِنَّ يَوْمًا عِندَ رَبِّكَ كَأَلْفِ سَنَةٍ مِّمَّا تَعُدُّونَ
Khmer Translation - Rowwad Translation Centerហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យដាក់ទណ្ឌកម្មលើពួកគេភ្លាមៗ(ក្នុងលោកិយ)។ ហើយអល់ឡោះទ្រង់មិនធ្វើខុសពីការសន្យារបស់ទ្រង់ឡើយ។ ជាការពិតណាស់ មួយថ្ងៃនៅឯព្រះជាម្ចាស់របស់អ្នក(ថ្ងៃបរលោក)នោះ គឺប្រៀបដូចជាមួយពាន់ឆ្នាំ(តាមពេលវេលា)ដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។
Khmer Translation - Islamic Community Development Associationហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវទារុណកម្ម ភ្លាមៗ ហើយអល់ឡោះមិនធ្វើខុសសន្យារបស់ទ្រង់ឡើយ។ ហើយ ពិតប្រាកដណាស់ មួយថ្ងៃសម្រាប់ម្ចាស់របស់អ្នក(ថ្ងៃបរលោក) គឺ ដូចជាមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់(ក្នុងលោកិយនេះ)។