caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hajj វាក្យខណ្ឌ 40

ម៉ាឌីណah · revelation order 103 · 22:40

ٱلَّذِينَ أُخْرِجُوا۟ مِن دِيَٰرِهِم بِغَيْرِ حَقٍّ إِلَّآ أَن يَقُولُوا۟ رَبُّنَا ٱللَّهُ وَلَوْلَا دَفْعُ ٱللَّهِ ٱلنَّاسَ بَعْضَهُم بِبَعْضٍ لَّهُدِّمَتْ صَوَٰمِعُ وَبِيَعٌ وَصَلَوَٰتٌ وَمَسَٰجِدُ يُذْكَرُ فِيهَا ٱسْمُ ٱللَّهِ كَثِيرًا وَلَيَنصُرَنَّ ٱللَّهُ مَن يَنصُرُهُۥٓ إِنَّ ٱللَّهَ لَقَوِىٌّ عَزِيزٌ

Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលត្រូវបានគេបណ្តេញចេញពីលំនៅឋានរបស់ខ្លួនដោយបំពាន(ដោយពួកគេមិនបានប្រព្រឹត្តបទល្មើសណាមួយ)ក្រៅតែពីពួកគេពោលថា៖ “អល់ឡោះគឺជាព្រះជាម្ចាស់របស់ពួកយើង”នោះឡើយ។ ហើយប្រសិនបើអល់ឡោះមិនទប់ស្កាត់មនុស្សលោក(មិនឲ្យបំពានគ្នា)ទៅវិញទៅមកទេនោះ ច្បាស់ជាពួកគេនឹងបំផ្លិចបំផ្លាញអាស្រមរបស់ពួកឥសី វិហាររបស់ពួកគ្រឹស្ទាន ទីគោរពបូជារបស់ពួកយូដា ហើយនិងបណ្តាម៉ាស្ជិត(របស់អ្នកអ៊ីស្លាម)ដែលគេរំឭកព្រះនាមអល់ឡោះយ៉ាងច្រើននៅក្នុងវាជាមិនខាន។ ហើយអល់ឡោះទ្រង់ពិតជានឹងជួយដល់បណ្តាអ្នកដែលជួយ(សាសនារបស់)ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះពិតជាមហាខ្លាំងក្លា មហាខ្លាំងពូកែបំផុត។
Khmer Translation - Islamic Community Development Associationគឺបណ្ដាអ្នកដែលត្រូវបានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ ពួកគេ ដោយគ្មានកំហុសអ្វីក្រៅពីពួកគេនិយាយថាៈ ម្ចាស់របស់ពួក យើងគឺអល់ឡោះនោះឡើយ។ ហើយប្រសិនបើគ្មានការទប់ស្កាត់ របស់អល់ឡោះចំពោះមនុស្សលោកពីក្រុមមួយទៅក្រុមមួយទេ នោះ ប្រាកដជាអាស្រមរបស់ឥសីនិងវិហារ(របស់ណាសរ៉នី) និង ទីបូជា(របស់យ៉ាហ៊ូទី) ហើយនិងបណ្ដាវិហារអ៊ីស្លាមដែលគេកំពុង រំលឹកឈ្មោះរបស់អល់ឡោះជាច្រើននៅក្នុងនោះនឹងត្រូវគេបំផ្លាញ ខេ្ទចខ្ទីអស់ជាមិនខាន។ ហើយអល់ឡោះពិតជានឹងជួយអ្នកណា ដែលជួយទ្រង់(ក្នុងការផ្សព្វផ្សាយសាសនា)។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70