إِنَّ ٱلَّذِينَ كَفَرُوا۟ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَٱلْمَسْجِدِ ٱلْحَرَامِ ٱلَّذِى جَعَلْنَٰهُ لِلنَّاسِ سَوَآءً ٱلْعَٰكِفُ فِيهِ وَٱلْبَادِ وَمَن يُرِدْ فِيهِ بِإِلْحَادٍۭ بِظُلْمٍ نُّذِقْهُ مِنْ عَذَابٍ أَلِيمٍ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ហើយបានរារាំងអ្នកដទៃពីមាគ៌ាអល់ឡោះ និងពីម៉ាស្ជិតអាល់ហារ៉មដែលយើងចាត់ទុកវាជាកន្លែងដែលមានភាពស្មើគ្នាទាំងអ្នកដែលរស់នៅទីនោះ(ក្រុងម៉ាក្កះ) និងអ្នកដែលមកពីខាងក្រៅ (ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ)។ ហើយជនណាដែលមានបំណងងាករេ(ចេញពីសេចក្តីពិត)ដោយបំពាននៅទីនោះ យើងនឹងឲ្យរូបគេភ្លក្សនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ និងម៉ាស្ជីទិលហារ៉មដែលយើងបាន បង្កើតវាសម្រាប់មនុស្សលោកទូទៅ(ក្នុងការគោរពសក្ការៈ) ទោះបីអ្នករស់នៅទីនោះ ឬអ្នកមកពីក្រៅ(ពួកគេនឹងទទួលទារុណកម្ម ដ៏សែនឈឺចាប់)។ ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើ អាក្រក់ទាំងបំពាននៅទីនោះ យើងនឹងឱ្យគេភ្លក្សទារុណកម្មដ៏សែន ឈឺចាប់ជាមិនខាន។