caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hajj វាក្យខណ្ឌ 11

ម៉ាឌីណah · revelation order 103 · 22:11

وَمِنَ ٱلنَّاسِ مَن يَعْبُدُ ٱللَّهَ عَلَىٰ حَرْفٍ فَإِنْ أَصَابَهُۥ خَيْرٌ ٱطْمَأَنَّ بِهِۦ وَإِنْ أَصَابَتْهُ فِتْنَةٌ ٱنقَلَبَ عَلَىٰ وَجْهِهِۦ خَسِرَ ٱلدُّنْيَا وَٱلْـَٔاخِرَةَ ذَٰلِكَ هُوَ ٱلْخُسْرَانُ ٱلْمُبِينُ

Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះដោយភាពមន្ទិលសង្ស័យ។ ប្រសិនបើគេទទួលបានប្រការល្អ គេមានភាពនឹងនរចំពោះវា។ តែប្រសិនបើគេជួបប្រទះការសាកល្បង គេនឹងត្រឡប់ទៅដូចដើមវិញដោយរូបគេបានខាតបង់ទាំងលោកិយ និងបរលោក។ នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមមនុស្សលោក មានអ្នកដែលគោរព សក្ការៈចំពោះអល់ឡោះដោយចិត្ដរារែក(ក្រោយពីបានចូលសាសនា អ៊ីស្លាមរួច)។ ហើយប្រសិនបើគេបានជួបប្រទះនឹងប្រការល្អ គឺគេ សប្បាយរីករាយនឹងវា(សាសនាអ៊ីស្លាម)។ តែប្រសិនបើគេបានជួប ប្រទះនឹងប្រការអាក្រក់ គេច្បាស់ជាត្រឡប់ទៅរកភាពដើមវិញ (ភាពគ្មានជំនឿ) ដោយបានខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរ-លោក។ នោះវាគឺជាការខាតបង់ដ៏ច្បាស់លាស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70