وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَٰضِبًا فَظَنَّ أَن لَّن نَّقْدِرَ عَلَيْهِ فَنَادَىٰ فِى ٱلظُّلُمَٰتِ أَن لَّآ إِلَٰهَ إِلَّآ أَنتَ سُبْحَٰنَكَ إِنِّى كُنتُ مِنَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី(ព្យាការីយូនូស) ខណៈដែលគេបានចាកចេញទាំងកំហឹង ដោយគេគិតស្មានថា យើងមិនយកទោសពៃរលើរូបគេឡើយ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹត(នៅក្នុងពោះត្រី)ថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអង្គឡើយ។ ព្រះអង្គមហាស្អាតស្អំ។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។
Khmer Translation - Islamic Community Development Associationហើយ(ចូរអ្នកចងចាំអំពីរឿង)ហ្សាន់នូន(យូនូស)នៅ ពេលដែលគេចាកចេញទៅដោយកំហឹង ហើយគេបានគិតថា យើង (អល់ឡោះ)មិនធ្វើទណ្ឌកម្មលើរូបគេទេ ក្រោយមកគេបានបួង សួងសុំក្នុងពេលងងឹតថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហា ស្អាតស្អំ. ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែល បំពាននោះ។