caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Taa-Haa វាក្យខណ្ឌ 130

ម៉ាកកah · revelation order 45 · 20:130

فَٱصْبِرْ عَلَىٰ مَا يَقُولُونَ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ ٱلشَّمْسِ وَقَبْلَ غُرُوبِهَا وَمِنْ ءَانَآئِ ٱلَّيْلِ فَسَبِّحْ وَأَطْرَافَ ٱلنَّهَارِ لَعَلَّكَ تَرْضَىٰ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ ហើយត្រូវលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅមុនពេលថ្ងៃរះ(សឡាតហ្វាជើរ) និងមុនពេលថ្ងៃលិច(សឡាតអាសើរ) ហើយនិងមួយផ្នែកនៃពេលយប់(សឡាតអ៊ីស្ហា)។ ហើយចូរអ្នកលើកតម្កើងទ្រង់នៅពេលថ្ងៃជ្រេ(សឡាតហ្ស៊ូហោរ) និងបន្ទាប់ពីថ្ងៃលិច(សឡាតម៉ាហ្គ្រឹប)។ សង្ឃឹមថាអ្នកនឹង(ទទួលបានផលបុណ្យដែល)អ្នកពេញចិត្ត។
Khmer Translation - Islamic Community Development Associationដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេ និយាយ និងត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់ អ្នកមុនពេលថ្ងៃរះ(សឡាតស៊ូពូហ)និងមុនពេលថ្ងៃលិច(សឡាត អាសើរ)។ ហើយពេលខ្លះនៃរាត្រី(សឡាតម៉ាហ្គរិប និងអ៊ីស្ហាក) និងចុងនៃពេលថ្ងៃ(សឡាតស៊ូហូរ) ចូរអ្នកលើកតម្កើងចុះ សង្ឃឹម ថាអ្នកនឹងពេញចិត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70