caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 71

ម៉ាឌីណah · revelation order 87 · 2:71

قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٌ لَّا ذَلُولٌ تُثِيرُ ٱلْأَرْضَ وَلَا تَسْقِى ٱلْحَرْثَ مُسَلَّمَةٌ لَّا شِيَةَ فِيهَا قَالُوا۟ ٱلْـَٰٔنَ جِئْتَ بِٱلْحَقِّ فَذَبَحُوهَا وَمَا كَادُوا۟ يَفْعَلُونَ

Khmer Translation - Rowwad Translation Centerគាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ ការពិតគោញីនោះ គេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដី និងមិនដែលដឹកទឹកស្រោចស្រពដំណាំនោះទេ ព្រមទាំងមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចម្រុះ(ក្រៅពីពណ៌លឿង)នោះដែរ។ (ខណៈនោះ)ពួកគេក៏បាននិយាយថា៖ ឥឡូវនេះ អ្នកបានផ្តល់នូវការពិត(លក្ខណៈពេញលេញរបស់គោញី)នោះហើយ។ ពេលនោះ ពួកគេក៏សំឡេះគោញីនោះ ខណៈដែលពួកគេស្ទើរតែមិនអាចធ្វើបាន(ព្រោះតែពិបាករក)។
Khmer Translation - Islamic Community Development Associationមូសាបានឆ្លើយតបថាៈ អល់ឡោះបានមានបន្ទូលយ៉ាង ច្បាស់ថាៈ ការពិតមេគោនោះគេមិនដែលយកទៅប្រើប្រាស់ភ្ជួររាស់ដីធ្លី និងដឹកទឹកស្រោចស្រពដំណាំទេ ពោលគឺមានលក្ខណៈពេញលេញ ហើយក៏គ្មានពណ៌ចំរុះដែរ។ ពួកគេបាននិយាយបន្ដថាៈ ឥឡូវនេះអ្នកបានផ្ដល់ការពិតហើយ។ ដូចេ្នះ ពួកគេក៏សំឡេះ មេគោនោះ ដែលពួកគេស្ទើរតែមិនអាចធ្វើបាន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70