وَإِذْ قَالَ مُوسَىٰ لِقَوْمِهِۦ يَٰقَوْمِ إِنَّكُمْ ظَلَمْتُمْ أَنفُسَكُم بِٱتِّخَاذِكُمُ ٱلْعِجْلَ فَتُوبُوٓا۟ إِلَىٰ بَارِئِكُمْ فَٱقْتُلُوٓا۟ أَنفُسَكُمْ ذَٰلِكُمْ خَيْرٌ لَّكُمْ عِندَ بَارِئِكُمْ فَتَابَ عَلَيْكُمْ إِنَّهُۥ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ
Khmer Translation - Rowwad Translation Centerហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)នៅពេលដែលព្យាការីមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថា៖ ឱក្រុមរបស់ខ្ញុំ! ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសទៅកាន់ព្រះជាម្ចាស់ដែលបង្កើតពួកអ្នកដោយពួកអ្នកត្រូវសម្លាប់ខ្លួនឯង(សម្លាប់គ្នាទៅវិញទៅមក)។ នោះជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នក ហើយទ្រង់នឹងទទួលយកការសារភាពកំហុសរបស់ពួកអ្នក។ ជាការពិតណាស់ ទ្រង់ជាអ្នកដែលទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ) នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកពិតជាបានបំពានលើខ្លួនឯង ដោយយករូបសំណាកកូនគោមកគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសចំពោះម្ចាស់របស់ពួកអ្នករួចពួកអ្នកត្រូវសម្លាប់ខ្លួនឯង(ដោយសម្លាប់គ្នាទៅវិញទៅមក)។ការធ្វើដូចេ្នះវាជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក។(បើពួកអ្នកធ្វើបានដូចេ្នះ) ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។