وَإِذْ نَجَّيْنَٰكُم مِّنْ ءَالِ فِرْعَوْنَ يَسُومُونَكُمْ سُوٓءَ ٱلْعَذَابِ يُذَبِّحُونَ أَبْنَآءَكُمْ وَيَسْتَحْيُونَ نِسَآءَكُمْ وَفِى ذَٰلِكُم بَلَآءٌ مِّن رَّبِّكُمْ عَظِيمٌ
Khmer Translation - Rowwad Translation Centerហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង)ដែលពួកគេបានឱ្យពួកអ្នកភ្លក់នូវទារុណកម្មយ៉ាងព្រៃផ្សៃបំផុតដោយពួកគេសម្លាប់កូនប្រុស ហើយទុកជីវិតកូនស្រីរបស់ពួកអ្នក(ដើម្បីទុកធ្វើជាទាសករ)។ ហើយនៅក្នុងរឿងនោះ គឺជាការសាកល្បងយ៉ាងធំធេងពីព្រះជាម្ចាស់របស់ពួកអ្នក។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលយើងបានរំដោះពួកអ្នក ឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និងទុកជីវិតកូន ស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំពីម្ចាស់របស់ពួកអ្នក។