caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 203

ម៉ាឌីណah · revelation order 87 · 2:203

وَٱذْكُرُوا۟ ٱللَّهَ فِىٓ أَيَّامٍ مَّعْدُودَٰتٍ فَمَن تَعَجَّلَ فِى يَوْمَيْنِ فَلَآ إِثْمَ عَلَيْهِ وَمَن تَأَخَّرَ فَلَآ إِثْمَ عَلَيْهِ لِمَنِ ٱتَّقَىٰ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّكُمْ إِلَيْهِ تُحْشَرُونَ

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នករំឭកទៅចំពោះអល់ឡោះក្នុងបណ្តាថ្ងៃដែលត្រូវបានកំណត់ ។ ដូច្នេះ ជនណាដែលមានការប្រញាប់(ចង់ចាកចេញពីតំបន់មីណា)ក្នុងថ្ងៃទីពីរ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេ ហើយជនណាដែលចង់ពន្យារ(ដោយបន្តស្នាក់នៅរហូតដល់ថ្ងៃទីបី) ក៏គ្មានទោសពៃរ៍អ្វីចំពោះគេដែរសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្តុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះក្នុងចំនួន ថ្ងៃដែលបានកំណត់ ដូចេ្នះអ្នកណាចង់ប្រញាប់(ចាកចេញពីមីណា) ក្នុងរយៈពេលពីរថ្ងៃដំបូង(នៃថ្ងៃតាស្ហរិក)គឺគ្មានទោសកំហុសចំពោះ គេឡើយ។ ចំណែកឯអ្នកណាដែលចង់ពន្យារពេល(រហូតដល់ថ្ងៃទី ដប់បី)នោះ ក៏គ្មានទោសកំហុសដែរសម្រាប់អ្នកដែលកោតខ្លាច អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះទ្រង់វិញ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70