مَثَلُهُمْ كَمَثَلِ ٱلَّذِى ٱسْتَوْقَدَ نَارًا فَلَمَّآ أَضَآءَتْ مَا حَوْلَهُۥ ذَهَبَ ٱللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِى ظُلُمَٰتٍ لَّا يُبْصِرُونَ
Khmer Translation - Rowwad Translation Centerការប្រៀបធៀបសម្រាប់ពួកគេ(ពួកពុតត្បុត) គឺប្រៀបដូចអ្នកដែលបង្កាត់ភ្លើង(ដើម្បីបំភ្លឺ)។ នៅពេលដែលភ្លើងឆេះបំភ្លឺនូវអ្វីដែលនៅជុំវិញពួកគេ អល់ឡោះក៏បានឲ្យពន្លឺ(ភ្លើង)របស់ពួកគេនោះរលត់បាត់ទៅវិញ ហើយទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតសូន្យសុងដោយពួកគេមិនអាចមើលឃើញឡើយ។
Khmer Translation - Islamic Community Development Associationការប្រៀបធៀបរបស់ពួកគេ គឺប្រៀបដូចនឹងអ្នកដែលបានបង្កាត់ភ្លើង ហើយនៅពេលដែលភ្លើងបានបំភ្លឺនូវអ្វីៗដែលនៅជុំវិញគេ អល់ឡោះបានបំបាត់ពន្លឺរបស់ពួកគេទៅវិញ ហើយទុកឱ្យពួកគេស្ថិតនៅក្នុងភាពងងឹតដោយពួកគេមើលមិនឃើញអ្វីឡើយ។