وَقَالُوا۟ لَن يَدْخُلَ ٱلْجَنَّةَ إِلَّا مَن كَانَ هُودًا أَوْ نَصَٰرَىٰ تِلْكَ أَمَانِيُّهُمْ قُلْ هَاتُوا۟ بُرْهَٰنَكُمْ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerហើយពួកគេ(យូដា និងគ្រឹស្ទាន)បាននិយាយថា៖ គ្មានអ្នកណាអាចចូលឋានសួគ៌ជាដាច់ខាត លើកលែងតែអ្នកដែលកាន់សាសនាយូដា ឬកាន់តាមសាសនាគ្រឹស្ទានប៉ុណ្ណោះ។ ទាំងនេះគ្រាន់តែជាការស្រមើស្រមៃរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកបង្ហាញភស្តុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។
Khmer Translation - Islamic Community Development Associationហើយពួកគេ(យ៉ាហ៊ូទីនិងណាសរ៉នី)បាននិយាយថាៈ គ្មាននរណាម្នាក់ចូលឋានសួគ៌ឡើយ លើកលែងតែអ្នកនោះកាន់ សាសនាយ៉ាហ៊ូទីឬណាសរ៉នីប៉ុណ្ណោះ។ នោះគ្រាន់តែជាការស្រមើ ស្រមៃប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ សូមបង្ហាញភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើការអះអាងរបស់ ពួកអ្នកត្រឹមត្រូវមែននោះ។