بِٱلْبَيِّنَٰتِ وَٱلزُّبُرِ وَأَنزَلْنَآ إِلَيْكَ ٱلذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ
Khmer Translation - Rowwad Translation Center(យើងបានបញ្ជូនពួកគេ)ដោយនាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់ និងគម្ពីរជាច្រើន។ ហើយយើងបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអានដើម្បីឲ្យអ្នកបកស្រាយបញ្ជាក់ដល់មនុស្សលោកនូវអ្វីដែលគេបានបញ្ចុះទៅកាន់ពួកគេ សង្ឃឹមថាពួកគេចេះត្រិះរិះពិចារណា។
Khmer Translation - Islamic Community Development Association(យើងបានបញ្ជូនបណ្ដាអ្នកនាំសារ)ជាមួយភស្ដុតាងៗនិង គម្ពីរជាច្រើនផងដែរ។ ហើយយើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ដើម្បីឱ្យអ្នកពន្យល់ណែនាំដល់មនុស្សលោកនូវអ្វីៗដែលត្រូវបាន បញ្ចុះទៅឱ្យពួកគេ ហើយសង្ឃឹមថា ពួកគេចេះគិតពិចារណា។