وَكَذَٰلِكَ أَنزَلْنَٰهُ حُكْمًا عَرَبِيًّا وَلَئِنِ ٱتَّبَعْتَ أَهْوَآءَهُم بَعْدَ مَا جَآءَكَ مِنَ ٱلْعِلْمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِىٍّ وَلَا وَاقٍ
Khmer Translation - Rowwad Translation Centerក៏ដូច្នោះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាក្បួនច្បាប់ និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមទំនើងចិត្តរបស់ពួកគេ(ពួកអះលីគីតាប) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ សម្រាប់រូបអ្នក គឺគ្មានអ្នកគាំពារ(ជួយឲ្យយកឈ្នះលើសត្រូវ) និងអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។
Khmer Translation - Islamic Community Development Associationដូច្នោះហើយ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាបញ្ញត្ដិ តាមភាសាអារ៉ាប់។ តែប្រសិនបើអ្នក(មូហាំម៉ាត់)បានធ្វើតាម ទំនើងចិត្ដរបស់ពួកគេក្រោយពីចំណេះដឹងបានមកដល់អ្នក ហើយ នោះ អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ ហើយក៏គ្មាន អ្នកណាការពារ(ពីទារុណកម្មរបស់ទ្រង់)ដែរ។