مَّثَلُ ٱلْجَنَّةِ ٱلَّتِى وُعِدَ ٱلْمُتَّقُونَ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ أُكُلُهَا دَآئِمٌ وَظِلُّهَا تِلْكَ عُقْبَى ٱلَّذِينَ ٱتَّقَوا۟ وَّعُقْبَى ٱلْكَٰفِرِينَ ٱلنَّارُ
Khmer Translation - Rowwad Translation Centerលក្ខណៈនៃឋានសួគ៌ដែលគេ(អល់ឡោះ)បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ផលានុផលរបស់វា និងម្លប់របស់វា គឺមានជានិរន្តន៍។ នោះហើយជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលកោតខ្លាច។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក។
Khmer Translation - Islamic Community Development Associationលក្ខណៈនៃឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះនោះ គឺមានទនេ្លជាច្រើនហូរពីក្រោមវា ដែលផលានុផលនិងម្លប់របស់វាមានជារៀងរហូត។ នោះគឺជា លទ្ធផលចុងក្រោយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកដែលប្រឆាំងនោះគឺនរក។