وَيَقُولُ ٱلَّذِينَ كَفَرُوا۟ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌ مِّن رَّبِّهِۦ قُلْ إِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَنْ أَنَابَ
Khmer Translation - Rowwad Translation Centerហើយពួកប្រឆាំងបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។
Khmer Translation - Islamic Community Development Associationហើយពួកដែលបានប្រឆាំងនិយាយថាៈ ហេតុអ្វីបានជាគេ មិនបានបញ្ចុះមុជីហ្សាត់ពីម្ចាស់របស់គេ(មូហាំម៉ាត់)ឱ្យគេ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យវងេ្វង ចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញដល់ អ្នកណាដែលបានសារភាពកំហុសចំពោះទ្រង់។