caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Ra'd វាក្យខណ្ឌ 13

ម៉ាឌីណah · revelation order 96 · 13:13

وَيُسَبِّحُ ٱلرَّعْدُ بِحَمْدِهِۦ وَٱلْمَلَٰٓئِكَةُ مِنْ خِيفَتِهِۦ وَيُرْسِلُ ٱلصَّوَٰعِقَ فَيُصِيبُ بِهَا مَن يَشَآءُ وَهُمْ يُجَٰدِلُونَ فِى ٱللَّهِ وَهُوَ شَدِيدُ ٱلْمِحَالِ

Khmer Translation - Rowwad Translation Centerហើយផ្គរលាន់បានលើកតម្កើង និងថ្លែងសរសើរចំពោះទ្រង់ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានលើកតម្កើងទ្រង់ដោយការកោតខ្លាចចំពោះទ្រង់ផងដែរ។ ហើយទ្រង់បានបញ្ជូនរន្ទះជាច្រើន ដោយទ្រង់ធ្វើឲ្យទទួលរងគ្រោះដោយសារវាចំពោះជនណាដែលទ្រង់មានចេតនា។ ហើយពួកគេ(ពួកគ្មានជំនឿ)បានប្រកែកគ្នាក្នុងរឿងអល់ឡោះ ខណៈដែលទ្រង់គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត
Khmer Translation - Islamic Community Development Associationហើយផ្គរលាន់និងម៉ាឡាអ៊ីកាត់លើកតម្កើង(អល់ឡោះ) ជាមួយនឹងការកោតសរសើរចំពោះទ្រង់ ដោយសារតែការកោត ខ្លាចចំពោះទ្រង់។ ហើយទ្រង់បញ្ជូនរន្ទះជាច្រើន រួចទ្រង់ក៏ធ្វើឱ្យ រងគ្រោះដោយសារវាចំពោះនរណាដែលទ្រង់មានចេតនា ដោយ ពួកគេ(ពួកគ្មានជំនឿ)ឈ្លោះប្រកែកគ្នាពីរឿងអល់ឡោះ ហើយ ទ្រង់ជាអ្នកធ្វើទារុណកម្មដ៏ខ្លាំងក្លាបំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70