caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yusuf វាក្យខណ្ឌ 76

ម៉ាកកah · revelation order 53 · 12:76

فَبَدَأَ بِأَوْعِيَتِهِمْ قَبْلَ وِعَآءِ أَخِيهِ ثُمَّ ٱسْتَخْرَجَهَا مِن وِعَآءِ أَخِيهِ كَذَٰلِكَ كِدْنَا لِيُوسُفَ مَا كَانَ لِيَأْخُذَ أَخَاهُ فِى دِينِ ٱلْمَلِكِ إِلَّآ أَن يَشَآءَ ٱللَّهُ نَرْفَعُ دَرَجَٰتٍ مَّن نَّشَآءُ وَفَوْقَ كُلِّ ذِى عِلْمٍ عَلِيمٌ

Khmer Translation - Rowwad Translation Centerពេលនោះ គាត់(ព្យាការីយូសុះ)ក៏ចាប់ផ្តើមឆែកឆេរបង្វេចស្បៀងរបស់ពួកគេ មុននឹងបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ បន្ទាប់មក គាត់ក៏បានបញ្ចេញនូវផ្តិលមាសនោះចេញពីបង្វេចស្បៀងប្អូនប្រុសបង្កើតរបស់គាត់។ ក៏ដូច្នោះដែរ យើង(អល់ឡោះ)បានរៀបចំផែនការសម្រាប់យូសុះ។ គាត់មិនអាចយកប្អូនប្រុសរបស់គាត់ឲ្យអនុវត្តតាមច្បាប់របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ យើងលើកឋានៈចំពោះជនណាដែលយើងមានចេតនា។ ហើយនៅពីលើបុគ្គលដែលមានចំណេះដឹងទាំងឡាយ គឺមានអ្នកដែលមានចំណេះដឹងខ្លាំងជាង(ហើយនៅពីលើចំណេះដឹងទាំងអស់នោះ គឺអល់ឡោះជាម្ចាស់ដែលជាអ្នកដឹងបំផុត)។
Khmer Translation - Islamic Community Development Associationហើយ(យូសុហ្វ)បានចាប់ផ្ដើមឆែកឆេរគ្រប់ថង់របស់ ពួកគេ មុននឹងឆែកថង់ប្អូនប្រុសរបស់គេ។ បន្ទាប់មកគាត់ក៏បាន យកវា(ផ្ដិលមាស)ចេញពីថង់ប្អូនប្រុសរបស់គាត់។ នោះហើយ ជាផែនការដែលយើង(អល់ឡោះ)បានរៀបចំសម្រាប់យូសុហ្វ។ តាមពិតគេមិនអាចយកប្អូនប្រុសរបស់គេដោយអនុវត្ដតាមច្បាប់ របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះមានចេតនា ប៉ុណ្ណោះ។ យើងលើកកម្ពស់ឋានៈចំពោះអ្នកណាដែលយើងមាន ចេតនា ហើយរាល់អ្នកដែលមានចំណេះដឹងគឺមានអ្នកចេះដឹងខ្ពស់ ជាងទៅទៀត(អល់ឡោះ)។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70