مَا تَعْبُدُونَ مِن دُونِهِۦٓ إِلَّآ أَسْمَآءً سَمَّيْتُمُوهَآ أَنتُمْ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلْطَٰنٍ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ أَمَرَ أَلَّا تَعْبُدُوٓا۟ إِلَّآ إِيَّاهُ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ
Khmer Translation - Rowwad Translation Centerអ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីទ្រង់នោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាប៉ុណ្ណោះដោយអល់ឡោះមិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ទៅលើវាឡើយ។ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកមិនឱ្យគោរពសក្ការៈ(ចំពោះអ្វីផ្សេង) ក្រៅពីទ្រង់ឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។
Khmer Translation - Islamic Community Development Associationអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈផេ្សងពីទ្រង់នោះ គ្រាន់ តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវា ប៉ុណ្ណោះ ដែលអល់ឡោះមិនបានបញ្ចុះភស្ដុតាងណាមួយបញ្ជាក់ អំពីវាឡើយ។ ការកាត់សេចក្ដីនោះគ្មានអ្នកណាម្នាក់ក្រៅពី អល់ឡោះឡើយ។ ទ្រង់បានបញ្ជាំមិនឱ្យពួកអ្នកគោរពសក្ការៈ ក្រៅពីទ្រង់ឡើយ។ នោះជាសាសនាដ៏ត្រឹមត្រូវតែមនុស្សលោក ភាគច្រើនមិនដឹងឡើយ។