حَتَّىٰٓ إِذَا جَآءَ أَمْرُنَا وَفَارَ ٱلتَّنُّورُ قُلْنَا ٱحْمِلْ فِيهَا مِن كُلٍّ زَوْجَيْنِ ٱثْنَيْنِ وَأَهْلَكَ إِلَّا مَن سَبَقَ عَلَيْهِ ٱلْقَوْلُ وَمَنْ ءَامَنَ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٌ
Khmer Translation - Rowwad Translation Centerលុះពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)បានមកដល់ ហើយទឹកបានផុសចេញយ៉ាងច្រើនពីក្នុងដី យើងក៏បានមានបន្ទូល(ទៅកាន់ព្យាការីនួហ)ថា៖ ចូរអ្នកនាំយកសត្វគ្រប់ប្រភេទមួយគូៗ(ញី ឈ្មោល)ផ្ទុកនៅលើសំពៅនេះ ហើយនិងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយ(ថារូបគេនឹងត្រូវលិចលង់ក្នុងទឹកជំនន់) និងត្រូវដឹកអ្នកដែលមានជំនឿផងដែរ។ ហើយគ្មានអ្នកដែលមានជំនឿជាមួយគាត់ឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationលុះនៅពេលដែលបទបញ្ជារបស់យើងបានមកដល់(ការ សន្យាជាមួយនួហក្នុងការធ្វើឱ្យមានទឹកជំនន់) ហើយទឹកបានផុស ចេញពីដីយ៉ាងច្រើន យើងក៏មានបន្ទូលថាៈ ចូរអ្នក(នួហ)ដឹក(សត្វ ពាហនៈ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) ហើយនិង ក្រុមគ្រួសាររបស់អ្នក ព្រមទាំងអ្នកមានជំនឿនៅលើសំពៅនោះ លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនចំពោះគេ(ក្នុងការ ពន្លិចក្នុងទឹកជំនន់)ប៉ុណ្ណោះ។ ហើយគ្មានអ្នកដែលរួមជំនឿជាមួយ គាត់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។