caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Hud វាក្យខណ្ឌ 13

ម៉ាកកah · revelation order 52 · 11:13

أَمْ يَقُولُونَ ٱفْتَرَىٰهُ قُلْ فَأْتُوا۟ بِعَشْرِ سُوَرٍ مِّثْلِهِۦ مُفْتَرَيَٰتٍ وَٱدْعُوا۟ مَنِ ٱسْتَطَعْتُم مِّن دُونِ ٱللَّهِ إِن كُنتُمْ صَٰدِقِينَ

Khmer Translation - Rowwad Translation Centerឬមួយពួកគេ(ពួកមុស្ហរីគីន)នឹងនិយាយថា៖ គាត់(ព្យាការីមូហាំម៉ាត់)បានប្រឌិតនូវគម្ពីរគួរអាននេះឡើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកដប់ជំពូកដែលដូចនឹងវាដែលពួកអ្នកចោទថា វាត្រូវបានគេប្រឌិតឡើងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាដែលពួកអ្នកអាចហៅមកបានក្រៅពីអល់ឡោះ(ដើម្បីជួយពួកអ្នក) ប្រសិនបើពួកអ្នក ជាអ្នកដែលទៀងត្រង់មែននោះ។
Khmer Translation - Islamic Community Development Associationឬពួកគេនឹងនិយាយថាៈ គាត់(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ចូរពួកអ្នកយកដប់ជំពូកដូច ការប្រឌិតទាំងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាក៏ដោយ ដែលពួកអ្នកអាចហៅបានក្រៅពីអល់ឡោះ(ឱ្យជួយ) ប្រសិនបើ ពួកអ្នកជាពួកដែលស្មោះត្រង់ពិតមែននោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70