وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَٰبَ فَٱخْتُلِفَ فِيهِ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ وَإِنَّهُمْ لَفِى شَكٍّ مِّنْهُ مُرِيبٍ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ពេលនោះ ពួកគេបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយប្រសិនបើគ្មានការកំណត់ពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយនេះ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកគេ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះវា(គម្ពីរគួរអាន)។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត) ឱ្យមូសា តែបែរជាមានគេខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយ ប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពីម្ចាស់របស់អ្នកទេ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុងលោកិយ) ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេស្ថិតក្នុងភាពមន្ទិល សង្ស័យយ៉ាងខ្លាំងអំពីវា(គម្ពីរគួរអាន)។