قُل لَّآ أَمْلِكُ لِنَفْسِى ضَرًّا وَلَا نَفْعًا إِلَّا مَا شَآءَ ٱللَّهُ لِكُلِّ أُمَّةٍ أَجَلٌ إِذَا جَآءَ أَجَلُهُمْ فَلَا يَسْتَـْٔخِرُونَ سَاعَةً وَلَا يَسْتَقْدِمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអាចការពារគ្រោះថ្នាក់ចេញពីខ្លួនខ្ញុំ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍(ដល់ខ្លួនឯង)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ រាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពការពារខ្លួន ខ្ញុំពីគ្រោះថ្នាក់ណាមួយឡើយ ហើយខ្ញុំក៏មិនអាចនាំផលប្រយោជន៍ ណាមួយសម្រាប់ខ្លួនខ្ញុំដែរ លើកលែងតែអ្វីដែលអល់ឡោះមាន ចេតនាប៉ុណ្ណោះ។ គ្រប់ប្រជាជាតិសុទ្ធតែមានពេលកំណត់។ នៅ ពេលដែលការកំណត់របស់ពួកគេបានមកដល់ ពួកគេមិនអាចសុំ ពន្យារពេល ឬសុំឱ្យកើតឡើងមុនពេលកំណត់បានឡើយ សូម្បីតែ មួយវិនាទីក៏ដោយ។