وَٱلْمُؤْمِنُونَ وَٱلْمُؤْمِنَٰتُ بَعْضُهُمْ أَوْلِيَآءُ بَعْضٍ يَأْمُرُونَ بِٱلْمَعْرُوفِ وَيَنْهَوْنَ عَنِ ٱلْمُنكَرِ وَيُقِيمُونَ ٱلصَّلَوٰةَ وَيُؤْتُونَ ٱلزَّكَوٰةَ وَيُطِيعُونَ ٱللَّهَ وَرَسُولَهُۥٓ أُو۟لَٰٓئِكَ سَيَرْحَمُهُمُ ٱللَّهُ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ
Khmer Translation - Rowwad Translation Centerហើយបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី គឺជាអ្នកគាំពារគ្នាទៅវិញ។ ពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីអំពើអាក្រក់។ ពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ អ្នកទាំងនោះហើយដែលអល់ឡោះជាម្ចាស់នឹងផ្តល់ក្តីមេត្តាករុណាដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួក គេជួយគ្នាទៅវិញទៅមក។ ពួកគេប្រើគ្នាឱ្យសាងអំពើល្អ និងហាម ឃាត់គ្នាពីការប្រព្រឹត្ដអំពើអាក្រក់ ហើយពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)។ អ្នកទាំងនោះអល់ឡោះនឹង អាណិតស្រឡាញ់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំង ពូកែ មហាគតិបណ្ឌិត។