وَلَوْ أَنَّهُمْ رَضُوا۟ مَآ ءَاتَىٰهُمُ ٱللَّهُ وَرَسُولُهُۥ وَقَالُوا۟ حَسْبُنَا ٱللَّهُ سَيُؤْتِينَا ٱللَّهُ مِن فَضْلِهِۦ وَرَسُولُهُۥٓ إِنَّآ إِلَى ٱللَّهِ رَٰغِبُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើពួកគេពេញចិត្តនូវអ្វីដែលអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានផ្តល់ឱ្យពួកគេ ហើយពួកគេនិយាយថា៖ អល់ឡោះជាម្ចាស់(តែមួយគត់) គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង។ អល់ឡោះនឹងប្រទានឱ្យពួកយើងដោយភាពសប្បុរសរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់(ក៏នឹងផ្តល់ឱ្យពួកយើងនូវអ្វីដែលអល់ឡោះបានផ្តល់ដល់គាត់ដែរ)។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសង្ឃឹមចំពោះអល់ឡោះ។ (ប្រសិនបើពួកគេធ្វើដូច្នោះ គឺវាល្អប្រសើរបំផុតចំពោះពួកគេជាងការដែលពួកគេនិយាយរិះគន់)។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើពួកនេះរីករាយនឹងអ្វីដែលអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់បានបែងចែកឱ្យពួកគេ ហើយពួកគេបាននិ-យាយថាៈ អល់ឡោះតែមួយគត់គ្រប់គ្រាន់ហើយសម្រាប់ពួកយើង នោះ ច្បាស់ជាអល់ឡោះនឹងបន្ថែមឱ្យពួកយើងនូវសេចក្ដីប្រោស ប្រណីរបស់ទ្រង់ ហើយអ្នកនាំសាររបស់ទ្រង់ក៏ដូចគ្នាដែរ។ ពិត ប្រាកដណាស់ ពួកយើងជាអ្នកសង្ឃឹមចំពោះអល់ឡោះតែមួយគត់។