فَلَا تُعْجِبْكَ أَمْوَٰلُهُمْ وَلَآ أَوْلَٰدُهُمْ إِنَّمَا يُرِيدُ ٱللَّهُ لِيُعَذِّبَهُم بِهَا فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَٰفِرُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំឱ្យទ្រព្យសម្បត្តិរបស់ពួកគេ និងកូនចៅរបស់ពួកគេធ្វើឱ្យអ្នកចាប់អារម្មណ៍ឱ្យសោះ។ តាមពិត អល់ឡោះទ្រង់មានបំណងដាក់ទណ្ឌកម្មពួកគេតាមរយៈប្រការទាំងនេះនៅក្នុងជីវិតលោកិយ ហើយទ្រង់ដកយកជីវិតពួកគេ ខណៈដែលពួកគេជាពួកដែលប្រឆាំង។
Khmer Translation - Islamic Community Development Associationដូចេ្នះ ចូរកុំបណ្ដោយឱ្យទ្រព្យសម្បត្ដិរបស់ពួកគេនិងកូន ចៅរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់)ភ្ញាក់ផើ្អលឱ្យសោះ។ តាម ពិតអល់ឡោះចង់ដាក់ទណ្ឌកម្មពួកគេក្នុងការរស់នៅលើលោកិយ ជាមួយប្រការទាំងនេះ និងដើម្បីឱ្យព្រលឹងរបស់ពួកគេចេញទៅ (ស្លាប់)ខណៈដែលពួកគេជាពួកគ្មានជំនឿ។