قُلْ هَلْ تَرَبَّصُونَ بِنَآ إِلَّآ إِحْدَى ٱلْحُسْنَيَيْنِ وَنَحْنُ نَتَرَبَّصُ بِكُمْ أَن يُصِيبَكُمُ ٱللَّهُ بِعَذَابٍ مِّنْ عِندِهِۦٓ أَوْ بِأَيْدِينَا فَتَرَبَّصُوٓا۟ إِنَّا مَعَكُم مُّتَرَبِّصُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពួកអ្នករង់ចាំឱ្យកើតឡើងចំពោះពួកយើងដែលគ្មានអ្វីក្រៅពីប្រការល្អមួយក្នុងចំណោមប្រការល្អទាំងពីរ(ទទួលជ័យជម្នះ ឬពលីជីវិត))នោះឬ? រីឯពួកយើងវិញ ក៏កំពុងរង់ចាំមើលអ្វីដែលកើតឡើងចំពោះពួកអ្នកដែរ ដោយអល់ឡោះឲ្យពួកអ្នកទទួលនូវទណ្ឌកម្មពីទ្រង់ ឬ(ដាក់ទណ្ឌកម្មពួកអ្នក)ដោយស្នាដៃពួកយើងផ្ទាល់។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នករង់ចាំយើងក្រៅ ពីផលមួយនៃផលល្អទាំងពីរ(ស្លាប់ស្ហាហ៊ីទ ឬជ័យជំនះ)នេះឬ? ហើយពួកយើងចាំមើលពួកអ្នកថា អល់ឡោះនឹងធ្វើឱ្យពួកអ្នក ឈឺចាប់ដោយទណ្ឌកម្មពីទ្រង់ផ្ទាល់ ឬដោយដៃផ្ទាល់របស់ពួកយើង។ ដូចេ្នះចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ពួកយើងក៏រង់ចាំជាមួយ ពួកអ្នកដែរ។