لَوْ كَانَ عَرَضًا قَرِيبًا وَسَفَرًا قَاصِدًا لَّٱتَّبَعُوكَ وَلَٰكِنۢ بَعُدَتْ عَلَيْهِمُ ٱلشُّقَّةُ وَسَيَحْلِفُونَ بِٱللَّهِ لَوِ ٱسْتَطَعْنَا لَخَرَجْنَا مَعَكُمْ يُهْلِكُونَ أَنفُسَهُمْ وَٱللَّهُ يَعْلَمُ إِنَّهُمْ لَكَٰذِبُونَ
Khmer Translation - Rowwad Translation Centerប្រសិនបើវា(ការធ្វើដំណើរដែលអ្នកអំពាវនាវពួកគេទៅកាន់នោះ)ជាទ្រព្យជ័យភណ្ឌដែលនៅជិត(ងាយយកបាន) ហើយការធ្វើដំណើរមិនលំបាកទេនោះ ប្រាកដជាពួកគេ(ពួកពុតត្បុត)នឹងគោរពតាមអ្នក(ចេញទៅប្រយុទ្ធជាមួយអ្នក)ជាមិនខាន។ ក៏ប៉ុន្តែ ផ្លូវធ្វើដំណើរ គឺវែងឆ្ងាយ លំបាកដល់ពួកគេ(ទើបពួកគេមិនចេញទៅជាមួយពួកអ្នក)។ ហើយពួកគេនឹងស្បថ(កុហក)ចំពោះអល់ឡោះថា៖ ប្រសិនបើពួកយើងមានលទ្ធភាពនោះ ពួកយើងប្រាកដជានឹងចេញទៅ(ប្រយុទ្ធ)ជាមួយពួកអ្នកជាមិនខានឡើយ។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង។ ហើយអល់ឡោះទ្រង់ដឹងបំផុតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
Khmer Translation - Islamic Community Development Associationប្រសិនបើជ័យភណ្ឌនៅជិត ហើយការធ្វើដំណើរមានភាព ងាយស្រួលនោះ(នៅជិត) ប្រាកដជាពួកគេតាមអ្នក ក៏ប៉ុន្ដែ(សមរភូមិនោះ)នៅឆ្ងាយ ព្រមទាំងលំបាកសម្រាប់ពួកគេ។ ហើយពួកគេ នឹងស្បថចំពោះអល់ឡោះថាៈ ប្រសិនបើពួកយើងមានលទ្ធភាព ពួក យើងពិតជាចេញទៅជាមួយពួកអ្នក។ ពួកគេកំពុងតែបំផ្លាញខ្លួនឯង (ដោយភាពពុតត្បុត) ហើយអល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកគេជាពួកដែលភូតកុហក។