caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 36

ម៉ាឌីណah · revelation order 113 · 9:36

إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثْنَا عَشَرَ شَهْرًا فِى كِتَٰبِ ٱللَّهِ يَوْمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ مِنْهَآ أَرْبَعَةٌ حُرُمٌ ذَٰلِكَ ٱلدِّينُ ٱلْقَيِّمُ فَلَا تَظْلِمُوا۟ فِيهِنَّ أَنفُسَكُمْ وَقَٰتِلُوا۟ ٱلْمُشْرِكِينَ كَآفَّةً كَمَا يُقَٰتِلُونَكُمْ كَآفَّةً وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ مَعَ ٱلْمُتَّقِينَ

Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ចំនួនខែ(ក្នុងមួយឆ្នាំ)នៅឯអល់ឡោះជាម្ចាស់នោះ គឺមានចំនួនដប់ពីរខែដែលបានចារទុកនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហ៊ុលម៉ះហ៊្វូស)តាំងពីថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីមកម្ល៉េះ។ ក្នុងចំណោមនោះ គឺមានបួនខែជាខែបម្រាម។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពានខ្លួនឯងនៅក្នុងបណ្តាខែទាំងនោះឱ្យសោះ។ ហើយចូរពួកអ្នកប្រយុទ្ធនឹងពួកមុស្ហរីគីនទាំងអស់ដូចដែលពួកគេបានប្រយុទ្ធនឹងពួកអ្នកទាំងអស់គ្នាដែរ។ ហើយចូរពួកអ្នកដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលកោតខ្លាច។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ ចំនួនខែរបស់អល់ឡោះមានដប់ពីរខែ និងបានចារនៅក្នុងគម្ពីររបស់អល់ឡោះ(ឡាវហុលម៉ះហ្វ៊ូស)តាំងពី ថ្ងៃដែលទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីមកម្លេះ។ ក្ន្នុង នោះគឺមានបួនខែដែលត្រូវបានគេហាមឃាត់(មិនឱ្យធ្វើសង្គ្រាម)។ នោះហើយគឺជាសាសនាដ៏ត្រឹមត្រូវ។ ហេតុនេះ ចូរពួកអ្នកកុំបំពាន ខ្លួនឯងនៅក្នុងខែបម្រាមទាំងនេះ។ ហើយចូរពួកអ្នកប្រយុទ្ធជាមួយ ពួកមូស្ហរីគីនទាំងឡាយ ដូចដែលពួកគេបានប្រយុទ្ធជាមួយពួកអ្នក រាល់គ្នាដែរ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះ នៅជាមួយ(ជួយ)បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70