أَلَا تُقَٰتِلُونَ قَوْمًا نَّكَثُوٓا۟ أَيْمَٰنَهُمْ وَهَمُّوا۟ بِإِخْرَاجِ ٱلرَّسُولِ وَهُم بَدَءُوكُمْ أَوَّلَ مَرَّةٍ أَتَخْشَوْنَهُمْ فَٱللَّهُ أَحَقُّ أَن تَخْشَوْهُ إِن كُنتُم مُّؤْمِنِينَ
Khmer Translation - Rowwad Translation Centerហេតុអ្វីបានជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនប្រយុទ្ធនឹងក្រុមមួយដែលបានរំលាយកិច្ចព្រមព្រៀងរបស់ពួកគេ និងមានបំណងបណ្តេញអ្នកនាំសារ(ចេញពីក្រុងម៉ាក្កះ)ព្រមទាំងពួកគេជាពួកដែលផ្តើមប្រយុទ្ធនឹងពួកអ្នកដំបូងគេបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមនឹងពួកអ្នកខ្លាចទ្រង់នោះ ប្រសិនបើពួកអ្នក គឺជាអ្នកដែលមានជំនឿមែននោះ។
Khmer Translation - Islamic Community Development Associationហេតុអ្វីបានជាពួកអ្នកមិនប្រយុទ្ធជាមួយក្រុមដែលបាន រំលាយកិច្ចព្រមព្រៀង និងប៉ុនប៉ងនិរទេសអ្នកនាំសារ(មូហាំម៉ាត់) ចេញ(ពីទីក្រុងម៉ាក្កះ) ដោយពួកគេបានផ្ដើម(ប្រយុទ្ធ)ជាមួយពួក អ្នកដំបូងបង្អស់នោះ? តើពួកអ្នកខ្លាចពួកគេឬ? ដូចេ្នះ អល់ឡោះ ទេដែលពួកអ្នកត្រូវកោតខ្លាច ប្រសិនបើពួកអ្នកជាអ្នកដែលមាន ជំនឿមែននោះ។