وَإِذَا مَآ أُنزِلَتْ سُورَةٌ نَّظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَىٰكُم مِّنْ أَحَدٍ ثُمَّ ٱنصَرَفُوا۟ صَرَفَ ٱللَّهُ قُلُوبَهُم بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលជំពូកណាមួយ(នៃគម្ពីរគួរអាន)ត្រូវបានគេបញ្ចុះ ពួកគេក្រលេកមើលគ្នាទៅវិញទៅមក (រួចនិយាយថា៖) តើមាននរណាម្នាក់មើលឃើញពួកអ្នកដែរឬទេ? ក្រោយមក ពួកគេក៏ចាកចេញ(ពីកន្លែងជួបជុំនោះ)។ អល់ឡោះជាម្ចាស់បានបង្វែរចិត្តពួកគេដោយសារតែពួកគេ គឺជាក្រុមដែលគ្មានការយល់ដឹង។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលជំពូកណាមួយត្រូវបានគេបញ្ចុះមក នោះ ពួកគេ(ពួកពុតត្បុត)មួយចំនួនបានក្រឡេកមើលគ្នាទៅវិញ ទៅមក(រួចក៏និយាយថា) តើមាននរណាម្នាក់មើលឃើញពួកអ្នក ដែរឬទេ? បន្ទាប់មកពួកគេក៏បានចាកចេញ។ អល់ឡោះក៏បាន បង្វែរចិត្ដរបស់ពួកគេដោយសារតែពួកគេជាក្រុមដែលគ្មានការ យល់ដឹង។