وَٱلَّذِينَ ءَامَنُوا۟ مِنۢ بَعْدُ وَهَاجَرُوا۟ وَجَٰهَدُوا۟ مَعَكُمْ فَأُو۟لَٰٓئِكَ مِنكُمْ وَأُو۟لُوا۟ ٱلْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِى كِتَٰبِ ٱللَّهِ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌۢ
Khmer Translation - Rowwad Translation Centerហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់(ពីពួកមូហាជីរីន និងពួកអាន់សរ៍) ហើយពួកគេបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ក្នុងមាគ៌ាអល់ឡោះ)ជាមួយនឹងពួកអ្នក អ្នកទាំងនោះក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ ហើយចំពោះសាច់សាលោហិត ពួកគេសក្ដិសមបំផុតចំពោះសិទ្ធិទទួលមរតកពីគ្នាទៅវិញទៅមកនៅក្នុងច្បាប់របស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកដែលមានជំនឿបន្ទាប់ពីអ្នកទាំងនេះ (មូហាជីរីន និងអាន់ស័រ) ពួកគេបានភៀសខ្លួន និងបានចូលរួម តស៊ូជាមួយពួកអ្នក ដូចេ្នះពួកទាំងនោះគឺស្ថិតក្នុងចំណោមពួកអ្នក ដែរ។ ហើយសាច់សាលោហិតទាំងឡាយរបស់ពួកគេមានសិទ្ធិ (ទទួលមរតក)ទៅវិញទៅមក ស្របតាមក្រឹត្យច្បាប់របស់ អល់ឡោះ។ ពិតប្រាកដណាស់អល់ឡោះដឹងនូវរាល់អ្វីៗទាំងអស់។