ٱلْـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا فَإِن يَكُن مِّنكُم مِّا۟ئَةٌ صَابِرَةٌ يَغْلِبُوا۟ مِا۟ئَتَيْنِ وَإِن يَكُن مِّنكُمْ أَلْفٌ يَغْلِبُوٓا۟ أَلْفَيْنِ بِإِذْنِ ٱللَّهِ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ
Khmer Translation - Rowwad Translation Centerពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានបន្ធូរបន្ថយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ព្រោះទ្រង់ដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលជាអ្នកអត់ធ្មត់នោះ គឺអាចយកឈ្នះពីររយនាក់(នៃពួកប្រឆាំង)បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ គឺអាចយកឈ្នះ(ពួកប្រឆាំង)ពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់។
Khmer Translation - Islamic Community Development Associationពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។