وَمَن يُوَلِّهِمْ يَوْمَئِذٍ دُبُرَهُۥٓ إِلَّا مُتَحَرِّفًا لِّقِتَالٍ أَوْ مُتَحَيِّزًا إِلَىٰ فِئَةٍ فَقَدْ بَآءَ بِغَضَبٍ مِّنَ ٱللَّهِ وَمَأْوَىٰهُ جَهَنَّمُ وَبِئْسَ ٱلْمَصِيرُ
Khmer Translation - Rowwad Translation Centerហើយជនណាដែលបានបែរខ្នងរបស់ខ្លួនដាក់ពួកគេ(រត់ត្រឡប់ក្រោយ)នៅក្នុងថ្ងៃនោះដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីប្រយុទ្ធ ឬមិនមែនជាការដកថយទៅរកក្រុម(អ្នកមានជំនឿ)ទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ជាមិនខាន ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត ។
Khmer Translation - Islamic Community Development Associationហើយនៅថ្ងៃនោះ អ្នកណារត់ចោលជួររបស់គេក្រៅពីការ រកល្បិចកលដើម្បីធ្វើសង្គ្រាម ឬដកថយទៅរកក្រុមរបស់គេផេ្សង ទៀតនោះ អ្នកនោះពិតជាបានវិលត្រឡប់មកវិញដោយទទួលការ ខឹងសម្បាពីអល់ឡោះ ហើយទីកន្លែងរបស់គេគឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។