أَوَعَجِبْتُمْ أَن جَآءَكُمْ ذِكْرٌ مِّن رَّبِّكُمْ عَلَىٰ رَجُلٍ مِّنكُمْ لِيُنذِرَكُمْ وَلِتَتَّقُوا۟ وَلَعَلَّكُمْ تُرْحَمُونَ
Khmer Translation - Rowwad Translation Centerតើពួកអ្នកមានការចម្លែកក្នុងចិត្តឬដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីនួហ)ក្នុងចំណោមពួកអ្នកនោះ? (គាត់មកដល់ពួកអ្នក)ដើម្បីព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម) និងដើម្បីឲ្យពួកអ្នកកោតខ្លាចអល់ឡោះ ហើយនិងសង្ឃឹមថា ពួកអ្នកនឹងត្រូវបានគេអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationតើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(នួហ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នក និងដើម្បីឱ្យពួកអ្នក កោតខ្លាចអល់ឡោះ ហើយនិងដើម្បីឱ្យពួកអ្នកត្រូវគេ(អល់ឡោះ) អាណិតស្រឡាញ់ឬ?