قَالَ أَلْقُوا۟ فَلَمَّآ أَلْقَوْا۟ سَحَرُوٓا۟ أَعْيُنَ ٱلنَّاسِ وَٱسْتَرْهَبُوهُمْ وَجَآءُو بِسِحْرٍ عَظِيمٍ
Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ ចូរពួកអ្នកបោះ(មុន)ចុះ។ នៅពេលដែលពួកគេបោះ ពួកគេបានប្រើមន្តអាគមបំភាន់ភ្នែកមនុស្ស និងបានធ្វើឲ្យមនុស្សមានការភ័យខ្លាច ហើយពួកគេបាននាំមកនូវមន្តអាគមដ៏មហិមា។
Khmer Translation - Islamic Community Development Associationគេ(មូសា)បានឆ្លើយថាៈ ចូរពួកអ្នកបោះមុនចុះ. នៅ ពេលដែលពួកគេបានបោះហើយនោះ ពួកគេបានប្រើមន្តអាគម បំភាន់ភ្នែកមនុស្ស(ធ្វើឱ្យមើលឃើញដំបង និងខ្សែថាជាសត្វពស់ ដ៏ធំ) ហើយបានធ្វើឱ្យពួកគេ(មនុស្ស)ភ័យខ្លាច និងបាននាំមកនូវ មន្តអាគមដ៏អស្ចារ្យ។