إِن تَتُوبَآ إِلَى ٱللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا وَإِن تَظَٰهَرَا عَلَيْهِ فَإِنَّ ٱللَّهَ هُوَ مَوْلَىٰهُ وَجِبْرِيلُ وَصَٰلِحُ ٱلْمُؤْمِنِينَ وَٱلْمَلَٰٓئِكَةُ بَعْدَ ذَٰلِكَ ظَهِيرٌ
Khmer Translation - Rowwad Translation Centerចូរអ្នកទាំងពីរ(ហាហ្វសោះនិងអាអ៊ីស្ហះ)សារភាពកំហុសចំពោះអល់ឡោះ ព្រោះដួងចិត្តរបស់អ្នកទាំងពីរ គឺលម្អៀង(ទៅរកការស្រឡាញ់ប្រការដែលព្យាការីមិនពេញចិត្ត)ហើយ។ តែប្រសិនបើអ្នកទាំងពីរនៅតែបន្តរួមគ្នាប្រឆាំងនឹងគាត់ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារដល់គាត់ ហើយម៉ាឡាអ៊ីកាត់ជីព្រីល និងអ្នកដែលសាងទង្វើកុសលនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ទាំងឡាយ ក៏ជាអ្នកជួយ(ដល់គាត់)បន្ទាប់ពីនោះដែរ។
Khmer Translation - Islamic Community Development Associationប្រសិនបើអ្នកទាំងពីរ(អាអ៊ីស្ហះ និងហាហ្វសោះ)សារភាព ទោសកំហុសចំពោះអល់ឡោះ (ទ្រង់នឹងអភ័យទោសដល់អ្នកទាំង ពីរជាមិនខាន) ព្រោះជាការពិតណាស់ ដួងចិត្ដរបស់អ្នកទាំងពីរបាន ទោរទន់ទៅរកអ្វីដែលណាពីមិនចូលចិត្ដ។ តែប្រសិនបើអ្នកទាំងពីរ ជួយគ្នាប្រឆាំងនឹងគាត់(មូហាំម៉ាត់)វិញនោះ (គាត់នឹងមានអ្នក ជួយ)។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកគាំពារគាត់ ហើយ ជីព្រីលនិងអ្នកដែលសាងអំពើល្អត្រឹមត្រូវនៃបណ្ដាអ្នកមានជំនឿ ព្រមទាំងម៉ាឡាអ៊ីកាត់ក៏ជាអ្នកជួយគាត់ក្រោយពីនោះដែរ។