وَٱلَّٰٓـِٔى يَئِسْنَ مِنَ ٱلْمَحِيضِ مِن نِّسَآئِكُمْ إِنِ ٱرْتَبْتُمْ فَعِدَّتُهُنَّ ثَلَٰثَةُ أَشْهُرٍ وَٱلَّٰٓـِٔى لَمْ يَحِضْنَ وَأُو۟لَٰتُ ٱلْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ وَمَن يَتَّقِ ٱللَّهَ يَجْعَل لَّهُۥ مِنْ أَمْرِهِۦ يُسْرًا
Khmer Translation - Rowwad Translation Centerហើយចំពោះស្ត្រី(ចំណាស់)ដែលអស់រដូវក្នុងចំណោមភរិយាទាំងឡាយពួកអ្នក ប្រសិនបើពួកអ្នកមានការសង្ស័យ គឺរយៈពេលអ៊ិតហ្ទះរបស់ពួកនាង គឺបីខែ។ ហើយចំពោះក្មេងស្រីដែលមិនទាន់មានរដូវ(ក៏ដូចគ្នាដែរ)។ រីឯស្ដ្រីដែលមានគភ៌វិញ រយៈពេល(អ៊ិតហ្ទះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការទាំងឡាយរបស់គេ។
Khmer Translation - Islamic Community Development Associationហើយបណ្ដាស្ដ្រីដែលអស់ឈាមរដូវ(ដោយសារវ័យ ចំណាស់)ក្នុងចំណោមភរិយារបស់ពួកអ្នក(ដែលបានលែងលះ) ប្រសិនបើពួកអ្នកសង្ស័យ(អំពីពេលកំណត់នៃការលែងលះដាច់ ស្រឡះ)នោះ គឺពេលកំណត់របស់ពួកនាងចំនួនបីខែ។ ហើយចំពោះ ស្ដ្រីដែលមិនទាន់មានឈាមរដូវក៏ដូច្នោះដែរ។ រីឯបណ្ដាស្ដ្រីមាន គភ៌វិញ ពេលកំណត់(នៃការលែងលះដាច់ស្រឡះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ ហើយអ្នកណាដែលកោតខ្លាច អល់ឡោះ ទ្រង់នឹងផ្ដល់ភាពងាយស្រួលនូវរាល់កិច្ចការរបស់គេ។