وَأَنفِقُوا۟ مِن مَّا رَزَقْنَٰكُم مِّن قَبْلِ أَن يَأْتِىَ أَحَدَكُمُ ٱلْمَوْتُ فَيَقُولَ رَبِّ لَوْلَآ أَخَّرْتَنِىٓ إِلَىٰٓ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّٰلِحِينَ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយ៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពន្យារពេលឱ្យខ្ញុំបន្ដិចទៀត ប្រាកដជាខ្ញុំនឹងធ្វើការបរិច្ចាគ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែល យើងបានផ្ដល់ឱ្យពួកអ្នកមុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ ក្នុងចំណោមពួកអ្នក ដែលជាហេតុធ្វើឱ្យគេនឹងនិយាយថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជា បរិច្ចាគទាន ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវជាមិនខាន។