وَهُوَ ٱلَّذِىٓ أَنشَأَكُم مِّن نَّفْسٍ وَٰحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ قَدْ فَصَّلْنَا ٱلْـَٔايَٰتِ لِقَوْمٍ يَفْقَهُونَ
Khmer Translation - Rowwad Translation Centerហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ)។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងចាប់កំណើត(ក្នុងស្បូនម្ដាយ) និងកន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលឈ្វេងយល់។
Khmer Translation - Islamic Community Development Associationហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយ(អាដាំ) និងផ្ដល់កន្លែងស្នាក់នៅ(ក្នុងផ្ទៃម្ដាយ) ហើយនិង កន្លែងផ្ទុក(ក្នុងឆ្អឹងខ្នងឪពុក)។ ជាការពិតណាស់ យើងបានបង្ហាញ យ៉ាងច្បាស់នូវបណ្ដាភស្ដុតាងសម្រាប់ក្រុមដែលយល់ដឹង។